ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នាវេលាម៉ោង ០៨:០០ ព្រឹកថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំកំពង់ផែ និងយុវជន សសយក ផ្នែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៣,០០០ នាក់ មកពីបណ្ដាក្រុង រាជធានី ខេត្ត ទូទាំងប្រទេស មកទស្សនកិច្ចសិក្សារបស់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។