កិច្ចប្រជុំស្ដីពីដំណើរអភិវឌ្ឍន៍ និងលទ្ធផលអាជីវកម្ម របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំកំពង់ផែ បានជួបពិភាក្សាការងារជាមួយ លោក UOZUMI Satoru, Director of Industrial Port Policy Division, Ports and Harbors Bureau, MLIT និងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា អំពីដំណើរអភិ វឌ្ឍន៍ និងលទ្ធផលអាជីវកម្ម របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។