កិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី ១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិការ និងគ្រប់គ្រងចំណតផែកុងតេន័រ

កិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី ១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិការ និងគ្រប់គ្រងចំណតផែកុងតេន័រ

May 09, 2018

នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី ១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិការ និងគ្រប់គ្រងចំណតផែកុងតេន័រនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ដំណាក់កាលទី២) ។ អង្គប្រជុំនេះ មានការចូលរួមពីឯកឧត្តម ចាន់ តារា អគ្គនាយក អគ្គនាយកដ្ឋានផ្លូវទឹក ដឹកជញ្ជូនសមុទ្រ និងកំពង់ផែ ក្រសួងសាធារណរការនិងដឹកជញ្ជូន, លោក Atsushi Hirose លេខាទី២ ស្ថានទូតជប៉ុន, និងលោក Kotaro Tanaka អនុប្រធានការិយាល័យ JICA តំណាងនៅកម្ពុជា ព្រមទាំងអ្នកបច្ចេកទេស JICA ផងដែរ ។

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries