ឯកឧត្ដម លូ គឹមឈន់ ព្រមទាំងថ្នាក់ដឹកនាំកំពង់ផែ បានគោរពជូនពរ Mr. IKEDA Tetsuro ជា JICA Expert ប្រចាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៦ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំកំពង់ផែ បានគោរពជូនពរ និងប្រសិទ្ធិពរមហាប្រសើរជូន Mr. IKEDA Tetsuro ជា JICA Expert ប្រចាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ វក អដ្ឋស័ក ពស២៥៦០ សូមអោយទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ និងសុភមង្គលគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕