អង្គសិក្ខាសាលាស្ដីពី ការពិគ្រោះយោបល់សាធារណៈផ្នែកសង្គម និងបរិស្ថាន
នៅថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ២ៈ០០រសៀលនេះ នៅសណ្ឋាគារឆ្នេរថ្មី បានប្រារព្ធអង្គសិក្ខាសាលាស្ដីពី ការពិគ្រោះយោបល់សាធារណៈផ្នែកសង្គម និងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Naoki KUDO ប្រធានក្រុមសិក្សា JICA Study Team រួមទាំងសមាជិក JICA Study Team សម្រាប់ការសិក្សាលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានការចូលរួមពីមន្ត្រីពាណិជ្ជកម្ម មន្ត្រីបរិស្ថាន អ្នកនេសាទ អ្នកចិញ្ចឹមត្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ៕
0