កំពង់ផែស្វយ័តក្រុងព្រះសីហនុបានទទួលស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកនៃព្រះរាជាណាចក្រថៃ
នាវេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានទទួលស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹក នៃនាយកដ្ឋានចារកម្ម របស់ព្រះរាជាណាចក្រថៃ ដឹកនាំដោយឧត្ដមនាវី Chanchaiyos Athasuwee នាយកការិយាល័យគោលនយោបាយ និងផែនការ និងប្រតិភូអមដំណើរចំនួន ០៦ នាក់ ក្នុងគោលបំណងស្វែងយល់ពីព័ត៌មានទូទៅរបស់កំពង់ផែ ដើម្បីត្រៀមរៀបចំសម្រាប់ការចូលចតរបស់នាវាកងទ័ពជើងទឹកព្រះរាជាណាចក្រថៃ ដែលនឹងមកប្រទេសកម្ពុជានៅអំឡុងខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ។