ប្រជុំបូកសរុបលទ្ធផលការងារ ខែមករា - កុម្ភៈ ឆ្នាំ២០១៨ និងលើកទិសដៅបន្តសកម្មភាពការងារ ខែមិនា
ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅកំពង់ស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែមករា - កុម្ភៈ ឆ្នាំ២០១៨ និងលើកទិសដៅបន្តសកម្មភាពការងារ ខែមិនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។