នាវាទេសចរណ៍ឈ្មោះ Volendam ដែលជានាវាទី ០៩ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Volendam ដែលជានាវាទី ០៩ មកពីកំពង់ផែ Phu My ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ១.៣៤០ នាក់ (ស្រី ៧៣៣ នាក់) និងនាវិកចំនួន ៦១០ នាក់ (ស្រី ៨៥ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។