នាវាទេសចរណ៍ឈ្មោះ Sapphire Princess ដែលជានាវាទី ០២ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Sapphire Princess ដែលជានាវាទី ០២ មកពីកំពង់ផែ Phu My ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២.៨២៤នាក់ (ស្រី ១.៥៣៩ នាក់) និងនាវិកចំនួន ១.០៦៥ នាក់ (ស្រី ២៣០ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។