បទបង្ហាញពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា
នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សហភាពសហព័ន្ធយុវជនកម្ពុជា ផ្នែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលរួមស្តាប់នូវបទបង្ហាញពាក់ព័ន្ធនឹង “សុវត្ថិភាពចរាចរណ៍” ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា មកពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ។