បទបង្ហាញរាយការណ៍តម្រូវការអភិវឌ្ឍន៏អនាគតសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរការចូលទីផ្សារមូលបត្រកម្ពុជារបស់ ក.ស.ស
ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ០៩:០០នាទីព្រឹក ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណ:ប្រតិភូកំពង់ផែ ដើម្បីធ្វើបទបង្ហាញរាយការណ៍ និងសុំការគាំទ្រពីឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងអង្គភាពជំនាញ អំពីតម្រូវការអភិវឌ្ឍន៏អនាគតសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរការចូលទីផ្សារមូលបត្រកម្ពុជារបស់ ក.ស.ស ៕