អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនដល់គ្រួសារក្រីក្រ ដែលមានកូនចំនួន ៩ នាក់
នារសៀលថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារទាំងអស់ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនដល់គ្រួសារក្រីក្រ ដែលមានកូនចំនួន ៩ នាក់ កំពុងជួបការលំបាក និងបងស្រីម្នាក់ដែលរងរបួសដោយសារពស់ចឹក ។