កិច្ចប្រជុំដើម្បីត្រៀមរៀបចំទទួលគណៈប្រតិភូវៀតណាម អញ្ជើញមកទស្សនកិច្ចនៅ កសស
នាវេលាម៉ោង ១៥:៣០ ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អំពីកិច្ចសហការ និងសម្របសម្រួល ដើម្បីត្រៀមរៀបចំទទួលគណៈប្រតិភូវៀតណាម អញ្ជើញមកទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលខាងមុខ ។