ឯកឧត្ដមអគ្គកុងស៊ុលវៀតណាម បានអញ្ជើញជួបសំណេះសំណាល និងជំរាបលា ឯកឧត្ដម លូ គឹមឈន់
នាព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៧ ឯកឧត្ដមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងជំរាបលា ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ ក្រោយពីបានបញ្ចប់បេសកកម្មការទូតប្រចាំនៅខេត្តព្រះសីហនុ ។