ទស្សនកិច្ចស្វែងយល់ពីដំណើរការអភិរឌ្ឍន៍របស់ក្រុមហ៊ុន World Bridge នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ៨:៣០ ព្រឹក លោក ថៃ ឬទ្ធី អគ្គនាយករងអាជីវកម្ម តំណាងឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងថា្នក់ដឹកនាំ បានទទួលស្វាគមន៍ប្រតិភូរបស់ក្រុមហ៊ុន World Bridge ដែលមកធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការអភិរឌ្ឍន៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។