ឯកឧត្តម លូ គឹមឈន់ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយព្រះសង្ឃ គណកម្មការអាចារ្យវត្ត
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ នេះ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយព្រះសង្ឃ គណកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ តាមបណ្តាវត្តក្នុងស្រុកស្រីសន្ធរ ។