ឯកឧត្ដម លូ គឹមឈន់ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ នាយទាហាន ពលទាហាន កងយោធពលខេមរភូមិន្ទ
ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៩:៣០ ព្រឹក ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ នាយទាហាន ពលទាហាន កងយោធពលខេមរភូមិន្ទ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលនឹងជិតចូលមកដល់ ៕