ពិធីគោរពវិញ្ញាណក្ខន្ធសពសម្ដេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី
នាព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណៈប្រតិភូកំពង់ផែអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្ដេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៦ ឆ្នាំនៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន វេលាម៉ោង ១៨:៣២ ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧ ។ សូមវិញ្ញាណក្ខន្ធរបស់សម្ដេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕