នាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ AIDAbella ដែលជានាវាទី ១៥ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ AIDAbella ដែលជានាវាទី ១៥ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន១.៩៩១ នាក់ និងនាវិកចំនួន ៦១២ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។