កិច្ចប្រជុំពិភាក្សាពីសក្ដានុពល និងសម្បទារបស់កំពង់ផែ ក្នុងការនាំអង្ករចេញ
នាវេលាម៉ោង ៨:៣០ ព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ លោកអគ្គនាយករង និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Green Trade និងក្រុមហ៊ុន Henan Yuguang Gold And Lead Co., Ltd ដឹកនាំដោយ Mr. Guangmin Bi ជា President របស់ក្រុមហ៊ុន ដើម្បីសិក្សាពីសក្ដានុពល និងសម្បទារបស់កំពង់ផែ ក្នុងការនាំអង្ករចេញតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។