កិច្ចប្រជុំជាមួយប្រតិភូដែលបានអញ្ជើញមកពី Shanghai International Port (Group) Co., Ltd ប្រទេសចិន
នាវេលាម៉ោង ០៩:៣០ ព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលជួបប្រតិភូដែលបានអញ្ជើញមកពីកំពង់ផែសៀងហៃ ប្រទេសចិន ដឹកនាំដោយ Mr. Yan Jun (Alex) President / Deputy Secretary of CPC SIPG Committee, Shanghai International Port (Group) Co., Ltd ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការ ។