ការប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមណ្ឌលកុមារកំព្រាកម្ពុជកុលបុត្រ
នាវេលាម៉ោង ០៨:៣០ ព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងយុវជន សសយក ផ្នែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមណ្ឌលកុមារកំព្រាកម្ពុជកុលបុត្រ ក្រោមប្រធានបទ "កង់គន្ធបុប្ផា ដើម្បីជីវិតកុមារកម្ពុជា" ។