នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDABELLA ដែលជានាវាទី ១៣ មកពីកំពង់ផែ PHU MY
នៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDABELLA ដែលជានាវាទី ១៣ មកពីកំពង់ផែ PHU MY ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២.០១១ នាក់ និងនាវិកចំនួន ៦១៦ នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។