នាវាទេសចរណ៍ទី ១២ ឈ្មោះ NAUTICA បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី ១០ ខែ កុម្ភ: ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ NAUTICA ដែលជានាវាទី ១២ មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៦៤២ នាក់ និងនាវិកចំនួន ៣៩៥ នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២២:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ HOCHIMINH ប្រទេសវៀតណាម ។