នាវាទេសចរណ៍វាទី ១០ ឈ្មោះ AIDABELLA បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៧:៣០ ព្រឹក ថ្ងៃទី ០៤ ខែ កុម្ភះ ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDA BELLA ដែលជានាវាទី ១០ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៩៥៩ នាក់ និងនាវិកចំនួន ៦១២ នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។