កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុអាណត្តិទី ៦ បានបើកអង្គប្រជុំលើកទី ៣
ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ១៥:០០ រសៀល ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុអាណត្តិទី ៦ បានបើកអង្គប្រជុំលើកទី ៣ ក្រោមអធិបតីភាពឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី ៦ ព្រមទាំងឯកឧត្តមជាសមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋ និងថ្នាក់ដឹកនាំ កសស ៕