ដំណើរទស្សនកិច្ចសិក្សានៅខេត្ត សៀមរាប ក្រោមការឧបត្ថម្ភគាំទ្រដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន
ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ០៦:០០ព្រឹក ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ គរុសិស្ស នៃសាលាគរុកោសល្យ និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាអនុវត្តខេត្តព្រះសីហនុ មុននឹងចេញដំណើរទស្សនកិច្ចសិក្សា នៅខេត្ត សៀមរាប ក្រោមការឧបត្ថម្ភគាំទ្រដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើដំណើរតាមយន្តហោះ ឆ្ពោះទៅខេត្តសៀមរាប ។