នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Dimond Princess ដែលជានាវាទី ៣៣ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម
នៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Dimond Princess ដែលជានាវាទី ៣៣ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតបោះយុថ្កានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរ ចំនួន ២.៨៨៩ នាក់និង នាវិកចំនួន ១.០៦៤នាក់ ហើយនាវាទេស ចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។









 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            