នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន ០១ គ្រឿង ឈ្មោះ SAMRAT បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៨:៣០ នាទី ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ មាននាវាឆ្មាំសមុទ្រឥណ្ឌាចំនួន ០១ គ្រឿង ឈ្មោះ SAMRAT បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ថ្ងៃទី ០៨ - ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជើងទឹករវាងប្រទេសទាំងពីរ ។