នាវាទេសចរណ៍ឈ្មោះ Volendam ដែលជានាវាទី ៣១ មកពីកំពង់ផែ ហូជីមិញ ប្រទេសវៀតណាម
នៅវេលាម៉ោង ៦:០០ ព្រឹក ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Volendam ដែលជានាវាទី ៣១ មកពីកំពង់ផែ ហូជីមិញ ប្រទេសវៀតណាម បានចូលចតបោះយុថ្កានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ហើយនាវាទេចរណ៍នេះបានផ្ទុកអ្នកដំណើរ ចំនួន ១២១៣ នាក់ និង នាវិកចំនួន ៦១៤ នាក់ ។ នាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៦:៣០ ថ្ងៃដដែល ហើយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។