ឯកឧត្ដម លូ គឹមឈន់ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក ព្រាប ឈួន អតីតនាយករង នាយកដ្ឋានគ្រឿងចក្រ
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំលោកអគ្គនាយករង លោកនាយក និងលោកនាយករងតាមបណ្ដានាយកដ្ឋាន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក ព្រាប ឈួន អតីតនាយករង នាយកដ្ឋានគ្រឿងចក្រ ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦ ៕