អំណោយឧបត្ថម្ភរបស់ឯកឧត្ដម លូ គឹមឈន់ ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ
ឆ្លើយតបនឹងសំណូមពររបស់ឯកឧត្តមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ តំណាងឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននាំយកនូវ ម៉ាស៊ីនកុំព្យូទ័រ HP Desktop ចំនួន ០២ គ្រឿង ដែលជាអំណោយឧបត្ថម្ភរបស់ឯកឧត្ដម លូ គឹមឈន់ ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ ។