កិច្ចប្រជុំស្តីពីការធ្វើ IPO របស់ កសស នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១៥:០០រសៀល ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំប្រតិភូកំពង់ផែចូលរួមក្នុងកិច្ចប្រជុំស្តីពីការធ្វើ IPO របស់ កសស នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីនាំយក កសស ធ្វើការបោះផ្សាយលក់មូលប័ត្រជាសាធារណ:អោយបានទាន់ពេលវេលាតាមការគ្រោងទុក៕