កិច្ចពិភាក្សាការងារបោះផ្សាយលក់មូលប័ត្រជាសាធារណៈលើកដំបូង (IPO) របស់ កសស
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១០:០០ព្រឹក ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារបោះផ្សាយលក់មូលប័ត្រជាសាធារណៈលើកដំបូង (IPO) របស់ កសស ជាមួយឯកឧត្ដម មុី វ៉ាន់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីនាំយក កសស ធ្វើការបោះផ្សាយលក់មូលប័ត្រជាសាធារណ:អោយបានទាន់ពេលវេលាតាមការគ្រោងទុក៕