របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៧
ក្នុងត្រីមាសទី ៤ ឆ្នំា ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២.៨៤៣.០០០.០០០ រៀល កើនជាងត្រីមាសទី ៣ ឆ្នំា ២០១៦ ចំនួន ៩.៧២៧.៨២៩.០០០ រៀល ស្មើនឹង ១៨.៣១% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.៦២៤.២៦៧.០០០ រៀល ដែលប្រាក់ចំណេញបានថយចុះ ចំនួន ៤៤.៩៤៦.០៦៧.000 រៀល ស្មើនឹង ៧៩.៤៥% បើធៀប នឹងត្រីមាសទី ៤ ឆ្នំា ២០១៦ ។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២២៧.៣៩៧.៨៣៥.០០០ រៀល កើន ចំនួន ១៨.៤១៦.៥៨៦.០០០ រៀល ស្មើនឹង ៨.៨១% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ២៥.១៣៩.៣១៦.០០០ រៀល ថយចុះ ចំនួន ១.៥៨១.១៥៦.០០០ រៀល ស្មើនឹង ៥.៩២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្ឆ្នំា ២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ១.២៨០.៥១០.០៣៨.០០០ រៀល កើន ចំនួន ១៩៧.៥៧៨.៣៩១.០០០ រៀល ស្មើនឹង ១៨.២៤% និងមូលធនសរុប មានចំនួន ៦៤៦.៦១០.៥៥៤.០០០ រៀល កើនចំនួន ១១១.៩៩៧.៥៤៣.០០០ រៀល ស្មើនឹង ២០.៩៥% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៧ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២.៦១ ដង |
២. | អនុបាតចរន្តលឿន | ២.៤៩ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០.៩១ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ១.៨០ % |
៥. | អនុបាតគំលាតចំណេញដុល | ២១.១៦ % |
៦. | អនុបាតគំលាតចំណេញភាព | ១៨.៥០ % |
៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៣៥.៥៣ រៀល |
៨. | ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ................ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ៤ ឆ្នាំ ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១- របាយការណ៍ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៧
២- របាយការណ៏ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៧ ដែលត្រួតពិនិត្យឡើងវីញដោយសវនករឯករាជ្យ (ភាសាអង់គ្លស)
៣- ព័ត៌មានទាន់ពេលស្តីពីការថយចុះប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៧ ចំនួន ៧៩.៤៥%