គ្រឿងចក្រលើកដាក់កុងតេន័រធុនធ្ងន់ បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង ១០:០០ព្រឹក គ្រឿងចក្រលើកដាក់កុងតេន័រធុនធ្ងន់ប្រភេទ RTG (Rubber Tyred Gantry Cranes) ចំនួន ០៤ គ្រឿង បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុតាមការគ្រោងទុក ហើយនឹងបន្តមកដល់ជាបន្តបន្ទាប់ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធិភាពនៃការងារ ប្រតិបត្តិការ និងដើម្បីអោយអតិថិជនអាចទុកចិត្តបានពីសេវាកម្មរបស់ កសស នោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានធ្វើការបញ្ជាទិញ QC (Quay Gantry Crane) ចំនួន ២គ្រឿង និង RTG (Rubber Tyred Gantry Cranes) ចំនួន ៩គ្រឿង បន្ថែមទៀត ។