ពិធីបើកឱ្យចូលទស្សនាជាផ្លូវការ នៅលើនាវាទេសចរណ៍ MV Doulos Hope នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃអង្គារ ៩ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅ ចំណតផែចាស់ កសស នាវា MV Doulos Hope បានរៀបចំពិធីបើកឱ្យចូលទស្សនាជាផ្លូវការ នៅលើនាវាទេសចរណ៍ MV Doulos Hope ក្រោមអធិបតីភាព ...

ពិធីបើកឱ្យចូលទស្សនាជាផ្លូវការ នៅលើនាវាទេសចរណ៍ MV Doulos Hope នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅកញ្ញា ១៧, 2025

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃអង្គារ ៩ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅ ចំណតផែចាស់ កសស នាវា MV Doulos Hope បានរៀបចំពិធីបើកឱ្យចូលទស្សនាជាផ្លូវការ នៅលើនាវាទេសចរណ៍ MV Doulos Hope ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ថោង វីរ៉ូ អគ្គនាយករងទទួលបន្ទុក រដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នៅក្នុងពិធីនេះ មានការចូលរួមពី ថ្នាក់ដឹកនាំ កសស តំណាង នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ តំណាង សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន និងអង្គភាព ជាច្រើននៅក្នុងខេត្តព្រះសីហនុ រួមទាំង បុគ្គលិក-និយោជិត កសស។ នាវាទេសចរណ៍ M.V Doulos Hope នេះ មានសញ្ជាតិ MALTA ប្រវែងបណ្តោយ ៨៥,២០ ម៉ែត្រ ប្រវែងទទឹង ១៦,៥២ ម៉ែត្រ ជម្រៅ ៣,៨ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៩៧ នាក់ (ស្រី ៥៤ នាក់) មាន ៣៧ សញ្ជាតិ និងមានគោលបំណងមកទស្សនា ប្រទេសកម្ពុជា និងបើកពិព័រណ៍សៀវភៅ រយៈពេល ២៧ ថ្ងៃ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នាវាទេសចរណ៍នេះ នឹងចាកចេញពី កសស។ នាវាទេសចរណ៍ M.V Doulos Hope ធ្វើដំណើរជុំវិញទ្វីបអាស៊ី ក្នុងបេសកកម្មនាំមកនូវ “ចំណេះដឹង, ការជួយ, និងក្តីសង្ឃឹម” តាមរយៈ អក្សរសាស្ត្រ, ការផ្លាស់ប្តូរវប្បធម៍ និងការផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងសហគមន៍”

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក