ពិធីសម្ភោធដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំព័ណ៌ស័ង្កសី នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ (តសព)

តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ (តសព) ៖ នាវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ (តសព) ក្រុមហ៊ុន ហូលិស្ទៀល (ខេមបូឌា) ឯ.ក បានរៀបចំ ពិធីសម្ភោធដាក់ឱ្យដំណើរការសាកល្បង ...

ពិធីសម្ភោធដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំព័ណ៌ស័ង្កសី នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ (តសព)

សីហា ២៣, 2025

តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ (តសព) ៖ នាវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ (តសព) ក្រុមហ៊ុន ហូលិស្ទៀល (ខេមបូឌា) ឯ.ក បានរៀបចំ ពិធីសម្ភោធដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំព័ណ៌ស័ង្កសី ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឈានមុខគេលំដាប់អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងលោក ស៊ុន លាំង អគ្គនាយកក្រុមហ៊ុន ហូលិស្ទៀល (ខេមបូឌា) ឯ.ក។  ពិធីសម្ភោធនេះ បង្ហាញពីសក្តានុពល នៃតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ (តសព) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ក្នុងការជំរុញ ការអភិវឌ្ឍ និងភាពរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា។ ពិធីសម្ភោធនេះ ក៏មានការចូលរួមពី មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃសាលាខេត្តព្រះសីហនុ រួមទាំងមន្ទីរ និងអង្គភាពនានា នៅក្នុងខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ និងក្រុមការងារ កសស

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក