ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ក្រុមហ៊ុន ហ៊ុន គីម ហុង ៨៦ ឡូជីស្ទីក ឯ.ក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃអង្គារ ៥ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន ហ៊ុន គីម ហុង ៨៦ ឡូជីស្ទីក ឯ.ក ដឹកនាំដោយ លោក Do Van Ba នាយក ក្រុមហ៊ុន ហ៊ុន គីម ហុង ៨៦ ឡូជីស្ទីក ឯ.ក។ ក្រុមហ៊ុន ហ៊ុន គីម ហុង ៨៦ ឡូជីស្ទីក ឯ.ក បានធ្វើការជូនពរ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស រួមទាំង បុគ្គលិក និយោជិត កម្មករ កសស នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦










ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖