ដំណើរទស្សនកិច្ចរបស់ ធនាគារ Mizuho មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដំណើរទស្សនកិច្ចរបស់ ធនាគារ Mizuho មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃអង្គារ ៣ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច ធនាគារ Mizuho ដឹកនាំដោយ លោក SUZUKI Shingo អ្នកគ្រប់គ្រង នៃធនាគារ Mizuho សាខារាជធានីភ្នំពេញ រួមដំណើរជាមួយ លោក BABA Atsuro អគ្គនាយក នៃក្រុមហ៊ុន LYLY CAMEDA Co., Ltd. ក្នុងគោលបំណងស្វែងយល់ពី ប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍ នៃ កសស និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ (តសព)។