ដំណើរទស្សនកិច្ច គណៈប្រតិភូគណៈកម្មការទី ២ នៃព្រឹទ្ធសភា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដំណើរទស្សនកិច្ច គណៈប្រតិភូគណៈកម្មការទី ២ នៃព្រឹទ្ធសភា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១ រសៀល ថ្ងៃចន្ទ ២ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស រួមទាំង តំណាង សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូគណៈកម្មការទី ២ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី ២ នៃព្រឹទ្ធសភា ក្នុងគោលបំណងស្វែងយលើពី វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស។