កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Fuji Electric Co., Ltd
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ ១ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំជាមួយ ក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ ស្ថានភាពនៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ និងទំនាក់ទំនងអាជីវកម្មរវាង កសស និងក្រុមហ៊ុន Fuji Electric Co., Ltd
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖