ពិធីជួបសំណេះសំណាល នាយនាវី នាយនាវីរង និងពលនាវី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណ:ប្រតិភូកំពង់ផែ ដើម្បីជួបសំណេះសំណាល សាកសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវី នៅបញ្ជាការរដ្ឋាការពារកោះឆ្នេរ លេខ ៣១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ។