ការអញ្ជើញ​ចុះ​នាំយក​អំណោយ​និង​ថវិការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​

ការអញ្ជើញ​ចុះ​នាំយក​អំណោយ​និង​ថវិការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​

May 06, 2016

​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា​២០១៦​ម្សិលមិញ​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​បាន​រង​ការខូចខាត​និង​មាន​ដើមឈើ​បាក់​រលំ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​ខ្លាំង​នៅ​តាម​បណ្តា​ឃុំ​ចំនួន​០៣​ក្នុង​ស្រុក​ព្រៃនប់ ដូចជា​ឃំ​ុ​វាលរេញ​និង​ឃំ​ុ​ព្រៃនប់ ឃុំ​អណ្តូង​ថ្ម ។ បន្ទាប់ពី​បាន​ទទួលដំណឹង​ហើយ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ ឧសភា ២០១៦​នេះ ក្នុងនាម​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ រួមទាំង ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​នាំយក​អំណោយ​និង​ថវិការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ខាងលើ ៕​

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries