ឯកឧត្តម លូ គឹមឈន់ បានចុះដាក់ថ្នាំអាបែតជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារទាំងអស់ បានចុះដាក់ថ្នាំអាបែតជូនបងប្អូនប្រជាពលរដ្ឋ និងបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនដល់ទុរគតជនចំនួន ៣០ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។