ឯកឧត្តម លូ គឹមឈន់ បានចូលរួមកាន់បិណ្ឌវេនទី ៦ នៅវត្តព្រីងចន្ទ័បារមី ឃុំទួលទទឹង ស្រុកព្រៃនប់
នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំបានចូលរួមកាន់បិណ្ឌវេនទី ៦ នៅវត្តព្រីងចន្ទ័បារមី ឃុំទួលទទឹង ស្រុកព្រៃនប់ ។