របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ៣ ប្រចាំឆ្នាំ ២០២៣
ក្នុងត្រីមាសទី៣ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៩៤.៨៧៧.៤១៤.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន ៩.៧៦០.០៥០.០០០រៀល ស្មើនឹង១១,៤៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២១.៩៩៧.៩៥២.០០០រៀល កើនឡើងចំនួន១.៧៦២.៥៦៥.០០០រៀល ស្មើនឹង ៨,៧១%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៦៤.៥៦៧.៩៩១.០០០ រៀល ថយចុះចំនួន២.១៦២.៧១៦.០០០ រៀល ស្មើនឹង ០,៨១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១៧.៩៣៣.២៧០.០០០រៀល កើនឡើងចំនួន ១៩.៧៧២.៩៧៤.០០០ រៀល ស្មើនឹង ២០,១៤% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២៣នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៥០៨.៩៩៣.៧៣៧.០០០រៀល កើនចំនួន ៨២.៨៤៨.១៤១.០០០រៀល ស្មើនឹង ៥,៨១% និងមូលធនសរុប មានចំនួន ៩៦៨.០១២.៦៥៦.០០០រៀល កើនឡើងចំនួន ១០៤.២១១.៧១០.០០០រៀល ស្មើនឹង ១២,០៦%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៧៣ ដង |
| ២. | អនុបាតចរន្តលឿន | ២,៣៧ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៤៦ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ២,២៧ % |
| ៥. | អនុបាតគំលាតចំណេញដុល | ១៩,៥០ % |
| ៦. | អនុបាតគំលាតចំណេញភាព | ២៣,១៩ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ១៣,៤២ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៥៦,៤៧ រៀល |
សូមអានរបាយការណ៍ប្រចាំ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖