`

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃសុក្រ ៥ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស ...

`

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃសុក្រ ៥ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយនឹងក្រុមការងារ វិទ្យាស្ថានអភិវឌ្ឍន៍តំបន់ជាប់ឆ្នេរសមុទ្រនៅក្រៅប្រទេស នៃប្រទេសជប៉ុន (OCDI) ដឹកនាំដោយ លោក បណ្ឌិត Ichio MOTONO ប្រធានក្រុមការងារ នៃគម្រោងពង្រឹងសមត្ថភាព សម្រាប់រដ្ឋបាលគ្រប់គ្រងកំពង់ផែ នៃវិទ្យាស្ថានអភិវឌ្ឍន៍តំបន់ជាប់ឆ្នេរសមុទ្រនៅក្រៅប្រទេស នៃប្រទេសជប៉ុន (OCDI) ស្តីពី វឌ្ឍនភាពនៃការសិក្សាគម្រោងពង្រឹងសមត្ថភាព សម្រាប់គ្រប់គ្រងរដ្ឋបាលកំពង់ផែ (The Project for Strengthening Capacity for Port Administration) ដែលផ្តោតសំខាន់ទៅលើ ការព្យាករណ៍បរិមាណតម្រូវការ នៃប្រភេទទំនិញ ដូចជា ទំនិញកុងតឺន័រ និងទំនិញចាក់ធារ ក្នុងឆ្នាំ ២០៥០ ការប៉ាន់ស្មាននៃតម្រូវការ នៃបរិមាណសម្បទានកំពង់ផែក្នុងពេលអនាគត ក្នុងតំបន់នីមួយៗ និងការសិក្សាវិភាគគំរូនូវ ជម្រើសកំពង់ផែ នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសាងសង់សម្រេចរួចរាល់

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក