ស្ថានីយផែពហុបំណង

ចំណត​ផែ​ពហុ​បំណង គឺជា​គម្រោង​អាទិភាព​មួយ​ដែល​ត្រូវបាន​កសាងឡើង​ដើម្បី​ជួយ​ជម្រុញ​ដល់​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម...

ស្ថានីយផែពហុបំណង

     ចំណត​ផែ​ពហុ​បំណង គឺជា​គម្រោង​អាទិភាព​មួយ​ដែល​ត្រូវបាន​កសាងឡើង​ដើម្បី​ជួយ​ជម្រុញ​ដល់​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ជា​ពិសេស ការនាំ​ចេញ​នូវ​កសិផល​របស់​កម្ពុជា ដូចជា​ចំណិត​ដំឡូង​មី​ស្ងួត ទំនិញ​រាយ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​និង​ផ្តល់​សេវា​ភស្តុភារ​ដល់​ការរុករក​ប្រេង ក្នុង​ដែន​សមុទ្រ​កម្ពុជា​ក៏ដូចជា​សម្រាប់​ការរីកចំរើន​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។

១. សម្បទា​សំខាន់ៗ​រួមមាន៖

     - ចំណត​ផែ​ពហុ​បំណង​ប្រវែង ៣៣០​ម និង ជម្រៅ​ទឹក -១៣,៥​ម
     - ចំណត ផែ​សម្រាប់​មូលដ្ឋាន​ផ្គត់ផ្គង់​ការរុករក​ប្រេង​ប្រវែង ២០០​ម​ ជម្រៅ​ទឹក -៧,៥​ម
     - ឃ្លង​នាវា ជម្រៅ -១២​ម​, ប្រវែង ​៣.៩០០​ម ទទឹង ១៥០​ម និង​បរិមាណ​សរុប ១.៨០០.០០០​ម​
     - ទីលាន​ស្តុក​ទំនិញ​រាយ ទំហំ​២៨.០០០​ម​២
     - ទីលាន​ស្តុក​ធ្យូងថ្ម​ទំហំ ១៣.០០០​ម​២  និង​ទីលាន​ទំនិញ​ទូទៅ​ទំហំ ១៤.០០០​ម​២ ព្រមទាំង​ឋបនីយភណ្ឌ​ផែ​សំខាន់ៗ​មួយចំនួនទៀត​ ។​

     គម្រោង​នេះ បាន​ប្រើប្រាស់​ប្រាក់​កម្ចី​សម្បទាន (JICA) ជប៉ុន និង បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើម​ខែ​មករា​ឆ្នាំ ២០១៥ ដោយ​គ្រោង​បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ ២០១៧ ។

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក