កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ

នៅវេលាម៉ោង ៧ព្រឹក ថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ប៊ិច រីសត ខេ5ត្តព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៦  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ ...

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ

នៅវេលាម៉ោង ៧ព្រឹក ថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ប៊ិច រីសត ខេ5ត្តព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៦  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ   ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិក លើកទី៦ ព្រមទាំងមានការចូលរួមពីឯកឧត្តម និង លោក ជាសមាជិកក្រុមប្រឹក្សាភិបាល និងមន្រ្តីត្រួតពិនិត្យរដ្ឋ របស់ កសស តំណាងនិយ័តករមូលបត្រកម្ពុជា (SERC) តំណាងផ្សារមូលបត្រកម្ពុជា (CSX)  ភាគហ៊ុនិកសក្តានុពល  KAMIGUMI Co., Ltd. និង Kobe-Osaka International Port Corporation ភ្ញៀវជាតិ និងអន្តរជាតិ និងភាគហ៊ុនិក របស់ កសស ទាំងអស់ ។  កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី៦ របស់ កសស នេះ បានរាយការណ៍ពីលទ្ធផលការងារអាជីវកម្ម-សេវាកម្មឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ ព្រមទាំងបានបោះឆ្នោតអនុម័តបែងចែកភាគលាភជូនដល់បណ្តាភាគហ៊ុនិកឯកជនរបស់ខ្លួន ជាលើកទី៦ ចំនួន ៤៥៤ រៀល ក្នុង ១ហ៊ុន ស្មើនឹង ៩% សម្រាប់កាលបរិច្ឆេទឆ្នាំ២០២២ និងប្រាក់លាភការក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអម កសស សម្រាប់ឆ្នាំ ២០២៣ ផងដែរ

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក